ត្រឡប់ក្រោយ

លោក ស ខេង គំរាមដកស្នងការខេត្តដែលមានបទល្មើសឆក់ប្លន់កើតឡើងច្រើន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រាប់​ទៅ​ស្នងការ​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កណ្ដាល ឲ្យ​ដើរ​ចេញ​ពី​មុខ​តំណែង បើ​សិន​ពួក​គេ​មិន​អាច​ចាប់​ខ្លួន​ជនល្មើស​ធ្វើ​សកម្មភាព​ឆក់​ប្លន់។ ការ​ព្រមាន​នេះ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្នុង​ពិធី​ប្រកាស​សមាសភាព​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​ គោក។ ការ​ព្រមាន​ដក​តំណែង​ស្នងការ​ខេត្ត​នៅ​ពេល​នេះ ខណៈ​ករណី​ឆក់​ប្លន់​ប្រដាប់​អាវុធ​កំពុង​កើត​ឡើង​ស្ទើរ​រាល់​ថ្ងៃដែល​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​ពលរដ្ឋ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា