ត្រឡប់ក្រោយ

រដ្ឋសភាបើកកិច្ចប្រជុំពេញអង្គ ដែលមានការចូលរួមពីមន្ត្រីគណបក្សសង្គ្រោះជាតិ ព្រឹកនេះ

រដ្ឋសភាជាតិ បាន​ចាប់​បើក​កិច្ចប្រជុំ​ពេញអង្គ របស់ខ្លួន ដើម្បី​ពិភាក្សា​និង​អនុម័ត លើ​សេចក្តីព្រាងច្បាប់​ចំនួន​៣ ដែល​មាន​ការចូលរួម​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។​របៀបវារៈ​ក្នុង​កិច្ចប្រជុំពេញអង្គ​នេះ​គឺ​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់ ​រួមមាន​៖ ១-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម លើ​ពិធីសារ​សម្រាប់ធ្វើ​វិសោធនកម្ម កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស ស្តីពី​ការបង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​បញ្ជូល​កិច្ចព្រមព្រៀង ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម ទៅ​ក្នុង​ឧបសម្ព័ន្ធ​១​ក នៃ​កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស​។ ២-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន​។ ៣-​សេចក្តីព្រាងច្បាប់​ស្តីពី សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា