ត្រឡប់ក្រោយ

លោក សម រង្ស៊ី ៖ ខ្មែរត្រូវដោះស្រាយជម្លោះដោយខ្លួនឯងបើពឹងបរទេសខ្មែរបន្តបាត់ដីថែមទៀត

ប្រធាន​គណបក្ស​ប្រឆាំងបាន​បង្ហាញ​នូវ​ភាព​ទន់ភ្លន់​​ចង់​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរនិង​ខ្មែរ​ដោយ​មិន​ចាំបាច់​ពឹង​​បរទេស​ដែលលោកថា«​ប្រវត្តិសាស្ត្រ​បង្ហាញថា​នៅ​ទី​បំផុត​​បាន​ធ្វើ​ឲ្យ​ខ្មែរ​បាត់បង់​ទឹកដី»។លោក សម រង្ស៊ី បានថ្លែង​ទៅ​កាន់​អ្នក​គាំទ្រលោក​នៅ​វត្ត​រស្មី​សាមគ្គី​​ប្រទេស​បារាំង​ កាលពី​ថ្ងៃ​អាទិត្យដោយ​និយាយថា​​រាប់​រយ​ឆ្នាំ​កន្លង​មក​ខ្មែរ​តែងតែ​រត់​ទៅ ​ពឹង​ប្រទេស​ក្រៅ​នៅ​ពេល​មាន​ជម្លោះ​រវាង​ខ្មែរនិង​ខ្មែរ​ដើម្បី​ឈ្នះខ្មែរ​ ម្ខាង​ទៀត។ នេះតាមហ្វេសប៊ុករបស់លោកចុះផ្សាយ​កាលពីថ្ងៃអង្គារទី១៥ធ្នូម្សិលមិញនេះ។លោក សម រង្ស៊ី មានប្រសាសន៍ថា៖ «​ប្រវតិ្តសាស្រ្ត ​ខ្មែរ​៤០០​ឆ្នាំ​កន្លង​មក​យើង​ឃើញ​ថា​ខ្មែរ​តែងតែ​ឈ្លោះ​គ្នា​មិន​ឈប់​ ហើយនៅពេល​មាន​​ជម្លោះ​​ខ្មែរ​ដូច​គ្នា។ ខ្មែរម្ខាង​ដើម្បី​ឈ្នះ​ត្រូវ​តែ​ពឹង​ផ្អែក​លើ​ប្រទេស​ក្រៅ​ដែល​ចំនុចនេះ​ យើង​ត្រូវ​តែ​​ដក​ចេញព្រោះវាមិនបានផ្ដល់ផល​ប្រយោជន៍មកជាតិខ្មែរទេ​»។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា