ត្រឡប់ក្រោយ

លោក ហ៊ុន សែន សាទរវត្តមានគណបក្សប្រឆាំងក្នុងកិច្ចប្រជុំសភា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងសាទរ​និងស្វាគមន៍ចំពោះវត្តមានរបស់តំណាង​រាស្ត្រគណបក្ស ប្រឆាំងដែលចូលប្រជុំក្នុងសភាដើម្បីអនុម័តសេចក្ដីព្រាងច្បាប់​ចំនួន​៣​កាល​ ពីព្រឹក​មិញបន្ទាប់ពីធ្វើពហិការរយៈពេល​ជិត២​ខែ​មក​​នេះ។នៅលើបណ្តាញសង្គម Facebook របស់លោកនៅរសៀលនេះលោក ហ៊ុន សែន បានបង្ហោះសារ​ដែលមាន អត្ថន័យដូចនេះថា «ខ្ញុំតែងតែរីករាយស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់ ​គណ​បក្ស​ជំទាស់ដែលនាំមកនូវស្ថេរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍដល់​ប្រទេស​ជាតិ​ទាំងមូល»។សាររបស់នាយករដ្ឋមន្ត្រីបានបន្តទៀតថា៖ «នេះសរបញ្ជាក់អោយឃើញពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាដែលតំណាងរាស្ត្រមកពីគណបក្សកាន់អំណាចនិងគណបក្សជំទាស់បានធ្វើការរួមគ្នាដើម្បីពិនិត្យសម្រេចអនុម័តសេចក្តីព្រាងច្បាប់ដែលមានសារៈប្រយោជន៍សម្រាប់ប្រទេសជាតិទាំងមូល»

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា