ត្រឡប់ក្រោយ

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ដោយគ្មានការតវ៉ាពីតំណាងរាស្ត្របក្សប្រឆាំង

តំណាងរាស្ត្រភាគតិចរបស់គណបក្សប្រឆាំង៣៤រូបបានលើកដៃយល់ព្រមអនុម័តសេចក្តីព្រាង ​ច្បាប់​ចំនួន​៣ នៅ​ព្រឹក​​ថ្ងៃពុធនេះ ដោយគ្មានអ្នកឡើងបញ្ចេញមតិជំទាស់នឹងខ្លឹម​សារនៃ​សេចក្តី​ព្រាង​ច្បាប់​ទាំង​ នេះ​។ការបង្ហាញភាពស្ងៀមស្ងាត់របស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅពេលនេះធ្វើឡើងបន្ទាប់ពីតំ ​ណាង​រាស្ត្រភាគតិចនេះ សម្រេចព្រមចូលប្រជុំសភាវិញ ក្រោយពីធ្វើពហិការជិត២ខែក្រោយពី មេដឹ​កនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវដកចេញពីអ​នុប្រធានទី១នៃរដ្ឋសភា  លោក សម រង្ស៊ី ត្រូវប្រ​ធាន​រដ្ឋសភាប្រកាស​ ថាអស់ភ័យឯកសិទ្ធិជាតំណាងរាស្រ្តនិងតុលាការចេញដីការឲ្យតាមចាប់ខ្លួន។ ការ​ចូល​ប្រជុំ​​សភា​នេះ​ធ្វើឡើង​ក្រោយពីមាន​កិច្ច​ព្រ​មព្រៀង៤ចំណុ​ច​ នាថ្ងៃ១០ ខែ​ធ្នូនេះ ដោយ​គណ​បក្សកាន់អំណាចព្រមសន្យា ដោះស្រា​យបញ្ហាដែល​នៅសេ​សស​ល់ តាមស្មារតី​បង្រួបបង្រួមជាតិ ឈរលើ​គោល​ការ​​ណ៍ប្រជាធិបតេយ្យ។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា