ត្រឡប់ក្រោយ

រដ្ឋសភា ចេញសេចក្តី ជូនដំណឹងដល់ តំណាងរាស្ត្រ និងមន្ត្រីរដ្ឋសភា ទៅប្រកាស ទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ សម្រាប់ឆ្នាំ២០១៦

ក្រុមជនបង្គោល ប្រឆាំងអំពើពុករលួយ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវ សមាជិកសភា និងមន្ត្រីរដ្ឋសភាដែល មានកាតព្វកិច្ចទាំងអស់ ទៅប្រកាសទ្រព្យសម្បត្តិ និង បំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០១៦ នៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋសភា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងនៅថ្ងៃទី១៧ ធ្នូនេះ បានឲ្យដឹងថា សមាជិក សមាជិការរដ្ឋសភា ទីប្រឹក្សា ជំនួយការព្រមទាំង មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចាប់ពីថ្នាក់ប្រធាននាយកដ្ឋានឡើង ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល (បុគ្គលដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួនក្នុងថ្ងៃខែណាមួយ ក្នុងឆ្នាំ២០១៤) សូម បំពេញទំរង់បែបបទប្រកាស ទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០១៦ តាមសេចក្តីសេចក្តី ជូនដំណឹងរបស់ ACU មានរយៈពេល ៣១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា