ត្រឡប់ក្រោយ

រដ្ឋមន្ត្រីក្រសួងការបរទេស ឆ្លើយតប ការប្រកាសប្តឹងរូបលោក ពីសំណាក់ លោកសួន សេរីរដ្ឋា

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឆ្លើយតប​ទៅនឹង​ការប្រកាស​ប្តឹង​រូបលោក​ពី​សំណាក់​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ចំពោះ​គណបក្ស​អំណាច​ខ្មែរ​។​ ការឆ្លើយតប​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​គណបក្ស​អំណាច​ខ្មែរ កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ បានចេញ​សេចក្តីប្រកាស​ព័​ត៍​មាន​ស្តីពី​ការធ្វើ​សន្និសីទកាសែត នៅ​ថ្ងៃទី​១៨ ខែធ្នូ ពាក់ព័ន្ធ​ការ​ចោទ​ប្តឹង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ពីបទ​បរិហាកេរ្តិ៍​លោក​សួន សេរី​រដ្ឋា និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ចំពោះ​គណបក្ស​អំណាច​ខ្មែរ​។​
លោក​ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​មានប្រសាសន៍​ថ្លែងប្រាប់​ក្រុមអ្នកកាសែត បន្ទាប់ពី​ចប់​ពិធី​បិទ​កិច្ចប្រជុំ រដ្ឋមន្ត្រី​អាស៊ាន​ស្តីពី ការគ្រប់គ្រង​គ្រោះមហន្តរាយ លើក​ទី​៣ កាលពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ថា "​នាពេល​កន្លងមកនេះ ខ្ញុំ​បាន​និយាយថា កុំ​ឲ្យ​គិតថា អត់​មាន​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ អត់​គណបក្ស​ច្រើន ចូល​បោះឆ្នោត​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា