ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដល់ ប្រទេសថៃ ហើយ

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូ អញ្ជើញដល់ទីក្រុងបាងកក ប្រទេសថៃហើយ ។តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ នឹងអញ្ជើញជាសហប្រធានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះ កម្ពុជា-ថៃ លើកទី២ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥។កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យបញ្ហានយោបាយ និងសន្តិសុខ សេដ្ឋកិច្ច សង្គម វប្បធម៌ និងអប់រំ៕

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា