ត្រឡប់ក្រោយ

មេធាវីលោក ហោ ណាំហុង បញ្ជាក់ថាកូនក្តីលោកមិនបានបរិហារកេរ្តិ៍គណបក្សអំណាចខ្មែរ

មេ​ធា​ វី​របស់​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេសបាន​បង្ហាញ​ជា​សាធារណៈ​ពី​ប្រ​វត្តិ ​សំណុំ​រឿង​របស់​លោក សួន​ សេរី​រដ្ឋា មេ​បក្ស​អំណាច​ខ្មែរដែល​តុលាការ​ធ្លាប់​ចោទ​ប្រ​កាន់​ពី​បទ​ញុះ​ញង់ឲ្យប្រ​ ព្រឹត្តបទ​ ឧក្រិដ្ឋហើយបញ្ជាក់ថាកូនក្តីរបស់លោកមិនបានបរិហារកេរ្តិ៍មេបក្សមួយនេះទេ។​ការបំភ្លឺនេះធ្វើឡើងបន្ទាប់​ពី​លោក សួន សេរី​រដ្ឋា ព្រមាន​ប្តឹង​លោក​ ហោ ណាំ​ហុង​ ពី​បទ​បរិហារកេរ្តិ៍​និង​ញុះ​ញង់​ឲ្យ​មានការរើស​អើង​គណបក្ស។​លោក ការ សាវុត្ថ មេ​ធាវីរបស់​លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រ​សួងការ​បរទេសកាលពី​​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៥ បាន​ចេញ​លិខិតមួយ​ច្បាប់​រៀប​រាប់អំពីអត្ថន័យ​របស់​សាលដីកាសាលា​ឧទ្ធរណ៍ចុះ​ ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៥។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា