ត្រឡប់ក្រោយ

កូនប្រុសរបស់លោក ហ៊ុន សែន មានបំណងចង់ក្លាយជានាយករដ្ឋមន្ត្រី

កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី និយាយ​ថា លោក​មាន​ក្ដី​សុបិន​មួយ គឺ​ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ដែរ។ ស្រប​ពេល​ដែល​ព័ត៌មាន​ស្ដីពី​ការ​ចង់​ឡើង​ធ្វើ​ជា​ប្រមុខ​រដ្ឋាភិបាល​នេះ អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា វា​ពុំ​មែន​ជា​រឿង​ចម្លែក​ឡើយ ក៏ប៉ុន្តែ​ចំណុច​សំខាន់​នៅ​ត្រង់​ថា ការ​ប្រាថ្នា​ចង់​ធ្វើ​ជា​មេ​ដឹក​នាំ​ប្រទេស​នេះ គឺ​ជា​ឱកាស​ងាយ​ជាង ក្នុង​ការ​គ្រប់គ្រង​តំណែង​ជា​ប្រមុខ​រដ្ឋ បើ​ប្រៀបធៀប​នឹង​យុវជន​ដទៃ​ទៀត​ដែល​ពុំ​មែន​ជា​កូន​របស់​មន្ត្រី​ជាន់​ខ្ពស់​នោះ។លោក ហ៊ុន ម៉ានី បាន​ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​៣០ មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​លើ​វិស័យ​យុវជន ចាត់​ទុក​ថា ការ​ស្រមៃ​របស់ លោក ហ៊ុន ម៉ានី នេះ គឺ​អាច​រាប់​បាន​ថា វា​ជា​ការ​ងាយ​ណាស់ ហើយ​ក៏​ពុំ​មាន​អ្វី​ដែល​ស្មុគស្មាញ​នោះ​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​សាមញ្ញ​ដែល​ចង់​ក្លាយ​ជា​ប្រមុខ​រដ្ឋ​នេះ ប្រហែល​ជា​លំបាក​បន្តិច។ប្រភពវិទ្យុ​វាយោ​អែហ្វ​អ៊ឹម (FM)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា