ត្រឡប់ក្រោយ

តុលាការបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ករណីចោទប្រកាន់សមគំនិតក្លែងបន្លំឯកសារ

តុលាការ​រាជធានីភ្នំពេញ​បាន​ចេញ​ដីកា ​មួយ​បង្គាប់​ឲ្យ​កងកម្លាំង​សាធារណៈ​ស្រាវជ្រាវ​រកចាប់ខ្លួន​ប្រធានគណបក្ស​ សង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុង​និរទេសខ្លួននៅក្រៅប្រទេស ពាក់ព័ន្ធ​នឹងការចោទប្រកាន់សមគំនិត​​ក្លែង​បន្លំ​ឯកសារ ក្នុង​សំណុំរឿង​របស់​អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្ស​សម រង្ស៊ី​ លោក ហុង សុខហួរ។​​ដីកាបង្គាប់​ឲ្យ​ចាប់ខ្លួន ចុះថ្ងៃ​ទី​៩ខែធ្នូ ឆ្នាំ​២០១៥ ​ចេញដោយ​លោក កោ វណ្ឌី​ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​​​រាជធានីភ្នំពេញឲ្យ​ដឹង​ថា​លោក សម រង្ស៊ី ត្រូវ​ចោទ​ពី​បទ​សមគំនិត​ក្នុងអំពើ​ក្លែង​បន្លំឯក​សារ​សាធារណៈ​ ប្រើប្រាស់​ឯក​សារ​សាធារណៈ​ក្លែងនិង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា