ត្រឡប់ក្រោយ

លោក ទេព នីថា ត្រូវសម្រាំងជាបេក្ខជន១នាក់ក្នុងចំណោម៣នាក់សម្រាប់តំណែងអគ្គលេខាធិការគ.ជ.ប

លោក ទេព នីថា ដែលកំពុង​បម្រើ​ការ​ជា​អគ្គលេខាធិការ​របស់​គណៈ​ កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ត្រូវបានសម្រាំង​ឲ្យ​ស្ថិតនៅជាបេក្ខជន១នាក់​ក្នុងចំណោម​បេក្ខជន៣នាក់​​ សម្រាប់មុខតំណែង​​អគ្គលេ​ខាធិកា​រ​។​បើតាមសេចក្តីជូនដំណឹង​របស់គ.ជ.ប ចេញផ្សាយនៅថ្ងៃពុធនេះ បេក្ខជនសម្រាប់តំណែង​អគ្គលេខាធិការ​រួមមាន​លោក ហេង មណីចិន្តា អនុបណ្ឌិត​រដ្ឋបាលសាធារណៈនិងជា​ប្រធានអង្គការ​ពុទ្ធ​សាសនាដើម្បីអភិវឌ្ឍន៍ លោក ទេព នីថា អនុបណ្ឌិ​តវិទ្យាសាស្រ្ត​នយោបាយនិង​បច្ចុប្បន្នជាអគ្គលេខាធិការ​គ.ជ.ប​ និង​លោក​ យ៉ា ណាវុធ អនុ​បណ្ឌិត​នីតិសាស្រ្ត​ និង​ជា​នាយក​អង្គការខារ៉ាមកម្ពុជា។​ ​ចំណែកបេក្ខជនសម្រាប់​តំណែង​អគ្គលេខាធិការរង មាន​១២នាក់ រួមមាន​​លោក ម៉ៅ សុភារិទ្ធ លោក សំ សុគង់ លោក គឹម ឈន លោក សោម សូរីដា លោក ម៉ុក ដារ៉ា លោក នី ចរិយា លោក តាន់​ ប៊ុន​វីរៈ លោក ណេ ហ្សូនី លោក សុកលៈ ទីប៉ោ លោក រស់ សូ លោក​ យ៉ត ប៊ុននី និង​លោកស្រី លឹម ច័ន្ទ​លីដា ។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា