ត្រឡប់ក្រោយ

លោក ហ៊ុន សែន ប្ដូរចិត្តមិនឲ្យមានច្បាប់កំណត់សញ្ជាតិតែមួយសម្រាប់ប្រធានគណបក្ស

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ បានប្រកាស​ប្ដូរ​ជំហរ​ថា​នឹង​មិន​បង្កើត​ឲ្យមាន​ច្បាប់​កំណត់​សញ្ជាតិ​តែមួយ សម្រាប់​ប្រធាន​គណបក្ស​នោះទេ ដោយ​លោក​អះអាងថា ដើម្បី​បើកឱកាស​ឲ្យមាន​ការចូលរួម​ពី​អ្នក​ដែល​មាន​សញ្ជាតិ​ច្រើន​។​ការប្រកាស​ប្តូរ​ចិត្ត​បែបនេះ​ធ្វើ​ឡើង​តែ​ប្រហែល​មួយ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយពី​លោក​ប្រកាស​ឲ្យធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​កំណត់​ប្រធាន​គណបក្ស​ឲ្យមាន​សញ្ជាតិ​តែមួយ​។​នៅក្នុង​ពិធី​រំឭក​ខួប​ទី​៣៧​ថ្ងៃ​៧​មករា​នៅ​ថ្ងៃនេះ លោក ហ៊ុន សែន មានប្រសាសន៍ថា ក្រោយពី​មាន​ការ​ត្រិះរិះ​ពិចារណា​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន ​កម្ពុជា លោក​ក៏​សម្រេច​ស្វាគមន៍​អ្នក​ដែល​មាន​សញ្ជាតិ​ច្រើ​នឲ្យចូលរួម​ប្រកួត​ ប្រជែង​ក្នុង​ការបោះឆ្នោត ដែល​លោក​ថា ចង់បាន​ដៃគូរ​ដែលមាន​ទម្ងន់​ធ្ងន់​ដូចគ្នា​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា