ត្រឡប់ក្រោយ

រដ្ឋសភាពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិការដ្ឋឆ្នាំ២០១៤ និងច្បាប់២ទៀតនៅថ្ងៃពុធ

រដ្ឋសភានឹងប្រជុំត្រួតពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ដែលតំណាងរាស្រ្តបក្សប្រឆាំងបាន ​រិះគន់​ថាមានចំណុចមិនប្រក្រតីច្រើន និងច្បាប់២​ទៀត នៅថ្ងៃពុធ។សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាចេញផ្សាយកាលពីថ្ងៃចន្ទបានឲ្យដឹងថា ច្បាប់ដែលរដ្ឋសភានឹងលើកយកទៅពិភាក្សា និងអនុម័តនៅថ្ងៃទី១៣ ខែមករា រួមមានសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ និងសេចក្តីព្រាងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា