ឯកអគ្គរាជទូតខ្មែរនៅក្រៅប្រទេស បានចាប់ផ្ដើមសកម្មនឹងការងាររបស់ខ្លួន បន្ទាប់ពីលោកហ៊ុន សែន នាយរដ្ឋន្ត្រីនៃប្រទេសកម្ពុជា ព្រមានដកតំណែងឯកអគ្គរាជទូតខ្មែរណា ដែលមិនសកម្មនឹងការងារ កាលពីពេលថ្មីៗកន្លងទៅនេះ។ជាក់ស្តែងលោកកុយ គួង អតីតអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងជាឯកអគ្គរាជទូតថ្មីរបស់កម្ពុជាប្រចាំអូស្ដ្រាលី និងនូវ៉ែលហ្សេឡង់ ដែលទើបកាន់តំណែងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅនេះ បានឲ្យដឹងថា ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងប្រទេសណូវ៉ែលហ្សេឡង់ នឹងធ្វើលិខិតស្នាមគ្រប់ប្រភេទជូនបងប្អូនមិនយកកំរៃអ្វីទាំងអស់ តួយ៉ាងដូចជាការពន្យាលិខិតឆ្លងដែន។ឯកអគ្គរាជទូតថ្មីរូបនេះបានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រាន់តែដាក់លិខិតឆ្លងដែន និងស្រោមសំបុត្រសំរាប់ផ្ញើត្រឡប់ទៅវិញ ជាការស្រេច។