ត្រឡប់ក្រោយ

កូនស្រីរបស់សកម្មជនបក្សសង្រ្គោះជាតិរកអន្តរាគមន៍ពីប្រធានាធិបតីអាមេរិក

កូនស្រីច្បងរបស់​លោក មាជ សុវណ្ណារ៉ា ដែល​ជា​សកម្មជន​គណបក្ស​សង្រ្គោះជាតិ បាន​សរសេរលិខិត​មួយ​​ច្បាប់ទៅ​ប្រធានាធិបតីសហរដ្ឋអាមេរិក​លោកបារ៉ាក់ អូបាម៉ា ដោយ​រៀប​រាប់ពី​ភាព​ឈឺចាប់ដែល​ឪពុក​កំពុង​​​ជាប់ព​ន្ធនាគា​រនៅ​ រាជធានីភ្នំពេញ។​កាលពីថ្ងៃទី២១ខែកក្កដា  សាលាដំបូងរាជធានីភ្នំពេញ​បានផ្ដន្ទាទោសលោក មាជ សុវណ្ណារ៉ាឲ្យជាប់​ពន្ធនាគារ​២០ឆ្នាំ​ពីបទដឹកនាំនិងចូលរួមក្នុងចលនា​​ កុប្បកម្មនាំឲ្យមានហិង្សា​នៅក្បែរ​ទីលា​នប្រ​ជាធិបតេយ្យកា​​លពី​ ខែកក្កដាឆ្នាំ២០១៤។ តាមគម្រោង​លោក អូបាម៉ា ​នឹង​ជួប​ជា​មួយ​មេដឹកនាំ​ប្រទេ​សជា​សមាជិក​អាស៊ាន​នៅថ្ងៃទី១៥-១៦ ​ខែ​កុម្ភៈ​ខាងមុខនេះ។លិខិត​ចុះថ្ងៃ​ពុធ ទី​១៣ខែ​មករា កូនស្រីច្បងរបស់លោកមាជសុវណ្ណារ៉ា ឈ្មោះ មាជ សុជាតា ហៅ
សាម៉ែន​តា បានលើក​ឡើង​ថា​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានឥទ្ធិពល​នយោបាយ​ក្នុងការកាត់ទោ​ស​ឪពុ​ក​របស់​កញ្ញា​។ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា