ត្រឡប់ក្រោយ

លោកហ៊ុន សែន បញ្ជាឲ្យលោកប្រាជ្ញ ច័ន្ទ បិទច្រករត់ពន្ធឈើ បើមិនចង់អស់បុណ្យសក្តិ

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​បិទ​ច្រក​រត់ពន្ធ​ឈើ ទៅកាន់​ប្រទេស​វៀតណាម ពិសេស​លោក បាន​ដកស្រង់ ការចុះផ្សាយ​លើ​កាសែត ដែល​បាន​លើកឡើង​ពី​ករណី លោកឧ​ញ៉ា លឹម វណ្ណា ហៅ​ខ្នា និង​ស៊ិម សំអុល ដែល​កាង​ដឹកឈើ​។ ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល ក៏​បាន​ចេញ​បញ្ជា​ឲ្យ​លោក​អភិបាលខេត្ត​ត្បូងឃ្មុំ ប្រាជ្ញ ច័ន្ទ និង​លោក​អភិបាល​ស្រុក​មេមត់ ទទួល​ធ្វើ​អោយបាន បើ​មិន​ចង់​អស់បុណ្យ​សក្តិ​។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​ទំព័​ហ្វេ​សប៊ុក លោក​ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាននៅ​ប៉ុន្មាន​នាទី​មុននេះ​៕ ​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា