ត្រឡប់ក្រោយ

សមាជិកគ.ជ.បមិនពេញចិត្តចំពោះការតែងតាំងលោកទេព នីថា ជាអគ្គលេខាធិការ

នៅ​ទី​បំផុត​ទៅ លោក​ទេព នីថា ត្រូវបាន​ជ្រើសតាំង​ជា​អគ្គលេខាធិការ​គជប​ថ្មី ដដែល បើទោះបី មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​នយោបាយ​មួយ ចំនួន​សម្តែង​ការ​មិន​ពេញចិត្ត​ក៏ដោយ​នោះ​។ សេចក្តីសម្រេច​នេះ បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​របស់​សមាជិក គ​.​ជ​.​ប ទាំង​៩​រូប នា​ថ្ងៃ​ទី​១៥ ខែ​មករា​។​លោក រ៉ុង ឈុន សមាជិក​មួយ​រូប​របស់ គ​.​ជ​.​ប បាន​លើកឡើង​ថា លោក​មិន​គាំទ្រ​ចំពោះ​ការតែងតាំង​លោក​ទេព នីថា ជាអគ្គលេខាធិការ​គជប​ថ្មី​ទេ​។ មិន​គាំទ្រ​ដោយ​លោក រ៉ុង ឈុន បញ្ជាក់ថា ការផ្លាស់ប្តូរ​តំណែង​អគ្គលេខាធិកា​រគ​.​ជ​.​ប ថ្មី​នេះ គឺជា​ការ​ត្រូវការ​របស់​ប្រជាពលរដ្ឋ ដូច្នេះ​លោក​ចង់​ធ្វើ​អ្វី​ដែល ប្រជាពលរដ្ឋ​ត្រូវការ​។​យ៉ាងណា​ក្តី​លោក រ៉ុង ឈុន ចំពោះ​តំណែង​អគ្គលេខាធិកា​រគ​.​ជ​.​ប ថ្មី​មិន​ដូច​មុន​ទេ​។ មិន​ដូច​មុន​ពិ​ព្រោះ អគ្គលេខាធិកា​រគ​.​ជ​.​ប ថ្មី​នេះ មិន​មាន​សិទ្ធិ​អំណាច​ឡើយ ហើយ​បើសិនជា​ធ្វើការ​មិន​ឯករាជ្យ​ប្រធាន​គ​.​ជ​.​ប​អាច​បញ្ចប់​តំណែង​វិញ​ បាន​៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា