ត្រឡប់ក្រោយ

លោក ហ៊ុន សែន រំឭកព្រឹត្តិការណ៍ចរចារកសន្តិភាពជាមួយសម្តេចសីហនុ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងពិនិត្យសុខភាពនៅប្រទេសសិង្ហបូរី បានបង្ហោះសារតាមហ្វេសប៊ុកនៅព្រឹកថ្ងៃពុធនេះ ដោយលើកឡើងថាថ្ងៃទី២០ខែមករាឆ្នាំ​២០១៦​ ជាខួប២៨ឆ្នាំនៃការចរចាជាមួយព្រះបរមរតនកោដ្ឋនរោត្តមសីហនុក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា។លោក ហ៊ុន សែន ដែលបច្ចុប្បន្នកំពុងសកម្មលើហ្វេសប៊ុក សរសេរថា៖ ថ្ងៃទី២០មករា១៩៨៨-២០មករា ២០១៦ គឺជាខួប២៨ឆ្នាំនៃការចរចាសន្តិភាពរដំណាក់កាលទី២រវាងអតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះនរោត្តម សីហនុ និងខ្ញុំព្រះករុណានៅ Saint -Germainen-Laye។ ការចរចាលើកទី១ គឺនៅថ្ងៃទី ២ ខែ ធ្នូ ១៩៨៧ នៅ Fere-Entardenois ប្រទេសបារាំង ដែលបានចេញជាសេចក្តីប្រកាសរួមក្នុងការស្វែងរកសន្តិភាពពិតប្រាកដសម្រាប់កម្ពុជា។ លោកបន្ថែមថា៖ កិច្ចចរចាពេញមួយថ្ងៃ នៅថ្ងៃទី២០មករា ១៩៨៨ គឺបានពិភាក្សាលើទិដ្ឋភាពរួមដើម្បីរកដំណោះស្រាយផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ដើម្បីបញ្ចប់សង្រ្គាមទាំងស្រុង ដែលមានខ្ញុំព្រះករុណានិងអតីតសម្តេចព្រះនរោត្តមសីហនុ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា