ត្រឡប់ក្រោយ

លោក សម រង្ស៊ី៖ សន្និសីទទីក្រុងហ្សឺណែវ មិនយល់ព្រមឲ្យបែងចែក កម្ពុជាជាពីរផ្ទុយទៅវិញ តម្រូវឲ្យឯកភាពជាតិ

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងស្នាក់នៅក្រៅប្រទេស បានលើកឡើងពីប្រវត្តិ នៃសន្និសីទទីក្រុងហ្សឺណែវ និងថាសន្និសីទនោះ មិនយល់ព្រមឲ្យ មានការបែងចែក ប្រទេសកម្ពុជាជាពីរនោះទេ ហើយគេតម្រូវឲ្យ រក្សាឯកភាពជាតិ និងបូរណភាពទឹកដី នៃប្រទេសកម្ពុជាវិញ។ឯកឧត្តម សម រង្ស៊ីបានសរសេរលើ បណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនថា ទំព័រប្រវត្តិសាស្ត្រ សន្និសីទ ទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ដែលចប់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ បានកំណត់វាសនា ប្រទេសកម្ពុជា។ ក្នុងសន្និសីទនោះកម្ពុជា ដែលគណៈប្រតិភូ មាន លោក ញឹក ជូឡុង, លោក ទេព ផន និង លោក សម សារី ជាតំណាងព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហនុបានទទួលជោគជ័យ ជាប្រវត្តិសាស្ត្រ ដោយសារសំណើបីចំណុច របស់ប្រទេសវៀតណាមខាងជើង (យួនកុម្មុយនីស្ត) ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា