ត្រឡប់ក្រោយ

គណបក្សយុត្តិធម៌ជាតិខ្មែរសុំអន្តរាគមន៍ពីសហភាពអឺរ៉ុបនិងចៃកាទាក់ទងការបោះឆ្នោត

លោក​បណ្ឌិត ហ៊ាង ឬទ្ធី ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ បាន​ដាក់​លិខិត​ទៅ​ប្រធាន​សហភាព​អឺរ៉ុប (EU) និង​ប្រធាន​អង្គការ​ចៃកា (JICA) កាលពី​ថ្ងៃ​ទី​២០ មករា ស្នើសុំ​ពីរ​ចំណុច គឺ​ទី​១ សូម​ឲ្យ​សហភាព​អឺរ៉ុប និង​អង្គការ​ចៃកា មេត្តា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) រៀបចំ​បង្កើត​ឲ្យ​មាន​ការិយាល័យ​ចុះ​ឈ្មោះ និង​ការ​បោះ​ឆ្នោត​នៅ​តាម​បណ្ដា​ប្រទេស​ដែល​បាន​ចុះ អិម.អូ.យូ (MOU) ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ទាំង​នោះ រួម​មាន ប្រទេស​ថៃ ម៉ាឡេស៊ី និង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ទី​២ ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ពិនិត្យ និង​អនុវត្ត​ចំពោះ​ជន​អន្តោប្រវេសន៍ ដែល​បាន​ចូល​ជា​សញ្ជាតិ​ខ្មែរ ជាពិសេស​ជនជាតិ​វៀតណាម មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​បោះ​ឆ្នោត​ជា​ដាច់​ខាត ពីព្រោះ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៧៦ ចំណុច​ទី​៤ ថ្មី បាន​ចែង​ថា អ្នក​ដែល​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ គឺ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត មាន​អាយុ​យ៉ាង​តិច ២៥​ឆ្នាំ មាន​សញ្ជាតិ​ខ្មែរ​តាំង​ពី​កំណើត។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា