ត្រឡប់ក្រោយ

លោក ហ៊ុន ម៉ានី ៖ ឪពុករបស់លោកមិនមែនជាអ្នកកំណត់រូបលោកជានាយករដ្ឋមន្រ្តីនោះទេ

តំណាងរាស្រ្ត ​ខេត្តកំពង់ស្ពឺនិងជាកូនប្រុស​របស់នាយករដ្ឋមន្រ្តី​ ​លោក ហ៊ុន ម៉ានី បានថ្លែង​ថា​ឪពុក​របស់​លោកមិនមែន​ជា​អ្នកកំណត់​រូបលោក​ឲ្យ​ក្លាយ​ជា​ នាយករដ្ឋមន្រ្តីកម្ពុជា​នោះទេ។​លោកបានលើកឡើងបែប​នេះ​ជា​ការឆ្លើយ​តប​ទៅ​ នឹងសំណួរ​​អ្នក​សារព័ត៌មានដែល​សួរ​រូប​លោក​ពីបំណង​ប្រាថ្នាក្លាយ​ជា​ នាយករដ្ឋមន្រ្តី​និង​ការរៀបចំ​របស់​ឪពុក​របស់​លោក​ឲ្យ​ក្លាយ​ជា​ នាយករដ្ឋមន្រ្តី​។ កាលពីថ្ងៃ​ពុធ​ លោក ហ៊ុន ម៉ានី បាន​ចូល​រួម​ធ្វើ​ជា​វាគ្មិន​ក្នុង​កម្មវិធីមួយ​ស្តីពី​អនាគត​ទំនាក់ទំនង​ រវាងកម្ពុជា​និង​អាមេរិក ដែល​ធ្វើឡើង​​​នៅ​សាកលវិទ្យាល័យJohns Hopkinsក្នុង​ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។​ឆ្លើយ​តប​នឹង​សំណួរ​ចំពោះ​ការ​​ រៀបចំរូបលោក​ឲ្យ​ក្លាយ​ជា​នាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ានី ដែល​ទទួលបាន​ការអប់រំ​នៅ​សហរដ្ឋអាមេរិកនិង​អូស្ត្រាលី ​​បាន​ឆ្លើយ​ថា​៖ “វាមិនអាស្រ័យ​លើ​យើង​ទេ។ 

វាមិនអាស្រ័យលើ​ឪពុក​របស់ខ្ញុំទេ។ វា​អាស្រ័យ​លើ​ប្រជា​ជនកម្ពុជា។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា