ត្រឡប់ក្រោយ

គណបក្សសង្គ្រោះជាតិស្នើនគរបាលធ្វើអត្ដសញ្ញាណប័ណ្ណជូនពលរដ្ឋឲ្យទាន់ពេល

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា​« ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មករា ឆ្នាំ​២០១៦​នេះ ខ្ញុំ​បាន​ទៅ​ធ្វើ​អត្ដ​សញ្ញាណ​ប័ណ្ណ​ថ្មី នៅ​ស្នងការដ្ឋាន​ន​របាល​រាជធានី​ភ្នំពេញ​»​។​លោក​បន្តថា «​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​គ្រប់​អាយុ​សម្រាប់​ការធ្វើ​អត្ដ​សញ្ញាណ​ប័ណ្ណ សូម​អញ្ជើញ​ទៅ​ធ្វើ​អត្ដ​សញ្ញាណ​ប័ណ្ណ​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជា​ឯកសារ​សម្គាល់​ខ្លួន ហើយ​ជាពិសេស ជា​ឯកសារ​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​»​។ជាមួយគ្នានេះដែរ លោកក៏​សូម​អំពាវនាវ​ដល់ អស់លោក លោកស្រី នគរបាល មាន​ភារកិច្ច​ធ្វើ​អត្ដ​សញ្ញាណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ សូម​មេត្ដា​សម្រួល​ដល់​ប្រជាពលរដ្ឋ អាច​ធ្វើ​អត្ដ​សញ្ញាណ​ប័ណ្ណ​នេះ​បាន​គ្រប់ៗ​គ្នា និង​ឲ្យបាន​ទាន់​ពេលវេលា​៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា