ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តីប្រកាសយកហ្វេសប៊ុកជាវេទិកាឆ្លងឆ្លើយជាមួយយុវជន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បាន​ប្រកាស​យក​ទំព័រហ្វេសប៊ុក​របស់​លោក​ដែល​មាន​អ្នក​ចុចចូលចិត្ត​(Likes) ជិត​២លាននាក់​ មកធ្វើជា​វេទិកា​ដើម្បី​ឆ្លើយឆ្លង​ជាមួយ​យុវជន​លើ​ប្រធាន​បទសង្គមផ្សេងៗ។ លោក​បាន​សរសេរ​នៅលើហ្វេសប៊ុកនៅព្រឹកថ្ងៃសុក្រនេះ​ថា​៖ “ហ្វេសប៊ុក​(Facebook) ខ្ញុំជាជាហ្វេសប៊ុក​សន្តិភាព ដែលលើកតម្កើងសិទ្ធិសេរីភាព និងសកម្មភាពចូលរួមកសាងសង្គមដោយអហិង្សា។ ខ្ញុំយល់ថាការចូលរួមពីមហាជន ជាពិសេសពីស្រទាប់យុវជន គឺនឹងជួយជំរុញអោយការកសាងសង្គមជាតិយើងកាន់តែមានសន្ទុះលឿនទៅមុខ”។ លោក​បន្ថែម​ថា​ ដើម្បីបង្កបរិយាកាសកាន់តែរីករាយស្និទស្នាលជាមួយជនរួមជាតិនិងយុវជន សិស្ស និស្សិតនៅទូទាំងប្រទេស លោក​នឹងបើកវេទិការឆ្លើយឆ្លងជាមួយយុវជននិងអ្នកលេងហ្វេសប៊ុកទៅលើ​ ប្រធានបទដែលមានសារៈសំខាន់ក្នុងការកសាងសង្គម ដូចជាការគោរពច្បាប់ចរាចរណ៍ អំពើល្អចំពោះមនុស្សចាស់ជរានិងជនពិការ អំពើល្អចំពោះកុមារនិងស្រ្តីទន់ខ្សោយ ការជួយគ្នានៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ការចូលរួមរើសសំរាមសំអាតទីក្រុងនិងតាមទីធ្លាសាធារណៈ ការទប់ស្កាត់និងលុបបំបាត់គ្រឿងញៀន និងការឈប់ជក់បារីជាដើម។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា