ត្រឡប់ក្រោយ

ព្រឹទ្ធសមាជិកបក្សកាន់អំណាចឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទូទាត់ថវិកាជាតិឆ្នាំ២០១៤

សមាជិកព្រឹទ្ធសភា​៤៦រូប​មកពី​គណបក្ស​ ប្រជាជនកម្ពុជា​ នៅព្រឹកថ្ងៃ​សុក្រនេះ បាន​​ឯកភាព​ទាំងស្រុ​ងទៅ​លើ​សេចក្តីព្រាង​ច្បាប់ស្តីពីការទូទាត់ថវិកាជាតិ​ ឆ្នាំ​២០១៤ ដែលតំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​មិនបាន​បោះឆ្នោត​គាំទ្រនោះទេ។​កាលពីថ្ងៃទី​១៣ ខែមករា តំណាងរាស្រ្ត​៦៦រូបមកពីគណបក្ស​កាន់អំណាចបានអនុម័តលើសេចក្ដីព្រាងច្បាប់​នេះ​ ។​ គណបក្ស​ប្រឆាំងអះអាងថាការប្រមូលចំណូល​និង​ការ​ចាយវាយ​​មាន​​ភា​ ពមិនប្រក្រតីច្រើន។​នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ព្រឹទ្ធសភាឲ្យ​ដឹងថា​អង្គប្រជុំ​ព្រឹទ្ធសភា​បានពិនិត្យ​និង​ឲ្យ​យោបល់​ឯកភាព ​​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់ទាំងមូល​ ដោយ​ឥតកែប្រែ ចំនួន​៤៦​សំឡេង​នៃ​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៣រូប​ដែល​មានវត្តមាន​ នៅក្នុងកិច្ចប្រជុំ។​ ​សេចក្តីប្រកាសបញ្ជាក់ថា​សេចក្តីព្រាងច្បាប់នេះ​បាន”ឆ្លុះបញ្ចាំង ​ឲ្យ​​ឃើញពីការប្តេជ្ញាចិត្ត​និងសមត្ថភាពរបស់រដ្ឋាភិបាល​ក្នុងការពុះពារ​ ជម្នះ​​នូវបញ្ហាប្រឈម​និងបាន​ដោះស្រាយកិច្ចការធំៗ​ក្នុងការរក្សា​ បាននូវសុខសន្តិភាព ស្ថិរភាព​និងសណ្តាប់ធ្នាប់សង្គម”

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា