ត្រឡប់ក្រោយ

លោក ហ៊ុន ម៉ានី រំពឹងថាលោក សម រង្ស៊ី នឹងត្រូវអនុញ្ញាតឲ្យចូលរួមការបោះឆ្នោតឆ្នាំ២០១៨

កូនប្រុសរបស់នាយករដ្ឋមន្រ្តីនិងជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺលោក ហ៊ុន ម៉ានី បាន​ថ្លែងថាលោករំពឹងថាប្រធានគណបក្ស​សង្រ្គោះជាតិលោក សម រង្ស៊ី ដែលកំពុង​គេចពីការចាប់ខ្លួន នឹងអាចចូលរួមប្រកួតប្រជែង​ការបោះឆ្នោតនៅឆ្នាំ២០​១៨ខាងមុខ។លោកបានថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មានAPក្នុងបទសម្ភាសន៍មួយ ខណៈលោកកំពុងតែមានវត្ត​មាន​នៅ​សហរដ្ឋអាមេរិក។ នៅ​ក្នុង​អត្ថបទសារព័ត៌​មានAP លោក ហ៊ុន ម៉ានី ត្រូវបានដកស្រង់សម្តីថា​លោក​​រំពឹង​ថា​លោក សម រង្ស៊ី នឹង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ឆ្នាំ​២០១៨ ប៉ុន្តែ​លោក​មិន​បានពន្យល់ថា​ត្រូវធ្វើយ៉ាងម៉េចនោះទេ។​ បើតាមអត្ថបទនោះ លោក ហ៊ុន ម៉ានី​ អាយុ​៣៣ឆ្នាំ ក៏​បាន​​បញ្ជាក់ថា​លោក​ចង់ក្លាយ​ជា​មេដឹកនាំ​ម្នាក់ តែ​លោកថាលោកគួរតែ​ត្រូវបានវិនិច្ឆ័យ​ដោយ​សកម្មភាពរបស់លោក​មិនមែន​ដោយ​សារ​ ឈ្មោះគ្រួសារនោះទេ។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា