ត្រឡប់ក្រោយ

លោកសម រង្ស៊ី ថាគណបក្សប្រជាជនមិនទាន់មានលក្ខណៈប្រជាធិបតេយ្យ

តាមរយ:ការបញ្ចេញសារនៅលើបណ្តាញសង្គមFacebook លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯបរទេស បានលើកឡើងពីមនោគមវិជ្ជារបស់គណបក្សនយោបាយនានា ក្នុងពិភព​លោក កាលពីថ្ងៃទី២៦ មករា ២០១៦ ជាពេលដែលគណបក្សទាំងអស់ក្នុងពិភពលោក ជួបជុំគ្នានិយាយពី​មនោគមវិជ្ជារបស់ខ្លួន។ឯកឧត្តមបានលើកឡើងថា គណបក្សនយោបាយនានា​ក្នុង​ពិភពលោ បានប្រមូលផ្តុំគ្នា តាមមនោគមវិជ្ជារបស់ខ្លួន ក្នុងអង្គការ ឬចលនាអន្តរជាតិ ធំៗ៣ ដែលឈរលើមូលដ្ឋាននៃ​លទ្ធិប្រជាធិបតេយ្យ គឺ- ចលនាអន្តរជាតិអភិរក្សនិយម - ចលនាអន្តរជាតិ​សង្គមនិយម និង ចលនាអន្តរជាតិសេរីនិយម ។ ដោយឡែកសម្រាប់នៅកម្ពុជា ឯកឧត្តមបានបង្ហាញនូវមនោគមវិជ្ជា របស់គណបក្សនយោបាយធំៗបីគឺ គណបក្ស ហ៊្វុនស៊ិនប៉ិច ស្ថិតក្នុងសមាជិក នៃចលនាអន្តរជាតិអភិរក្សនិយម គណបក្ស​សង្គ្រោះជាតិ ស្ថិតក្នុងសមាជិក នៃចលនាអន្តរជាតិសេរីនិយម ឯគណបក្សប្រជាជនកម្ពុជា បានសុំគេចូលជាសមាជិក នៃចលនាអន្តរជាតិសង្គមនិយម តែគេមិនឲ្យចូល ពីព្រោះគេយល់ឃើញថា គណបក្សប្រជាជនកម្ពុជា មិនទាន់មានលក្ខណៈប្រជាធិបតេយ្យទេ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា