លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ នៅរសៀលថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦នេះ បានបញ្ចេញសារ សម្ដែងការគាំទ្រចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអំពាវនាវឲ្យយុវជនកម្ពុជា បញ្ឈប់ការជក់បារីដើម្បីសុខភាព។លោក អេង ឆៃអ៊ាង បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា "គាំទ្រ និងសូមសម្តេច មានវិធានការណ៍ ទប់ស្កាត់កុំឲ្យមានផ្សែងបារី នៅតាមការិយាល័យ ភោជនីយដ្ឋាន មន្ទីរពេទ្យ ទីសាធារណៈនានា"។