ក្រសួងព័ត៌មានបើកដំណើរការគេហទំព័រដែលមានដាក់បង្ហាញសេចក្ដីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីឲ្យសាធារណជនចូលរួមផ្តល់យោបល់កែលម្អសេចក្តីព្រាងច្បាប់នេះ។នៅក្នុងសន្និសីទសារព័ត៌មាននៅភោជនីដ្ឋានទន្លេបាសាក់២កាលពីព្រឹកថ្ងៃព្រហស្សតិ៍ រដ្ឋមន្ត្រីក្រសួងព័ត៌ មានលោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា គោលបំណងនៃការដាក់ឲ្យសាធារណជន រួមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានចូលរួមផ្តល់មតិយោបល់កែលម្អលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន គឺដើម្បីឲ្យច្បាប់នេះស្របតាមស្តង់ដារអន្តរជាតិ និងមានប្រសិទ្ធភាពខ្ពស់ជាងច្បាប់ផ្សេងទៀត។