ត្រឡប់ក្រោយ

ប្រធានសភាខ្មែរជំរុញឲ្យសភានិយាយភាសាបារាំងពង្រឹងសន្ដិសុខ

ប្រធានរដ្ឋសភាប្រទេសកម្ពុជាជំរុញឲ្យសមាជិកសភានិយាយភាសាបារាំងយកចិត្តទុកដាក់ពង្រឹងសន្ដិសុខ និងស្ថិរភាពនយោបាយ ដោយអះអាងថាដើម្បីទទួលបានកំណើនសេដ្ឋកិច្ច។នៅក្នុងពិធីបើកកិច្ចប្រជុំសភានិយាយភាសាបារាំងដែលមានសមាជិកចំនួន១៤ប្រទេសចូលរួមនៅខេត្ដសៀមរាប កាលពីព្រឹកថ្ងៃទី២៨ខែមករានេះ លោក ហេង សំរិន ថ្លែងតាមសុន្ទរកថាវិបត្ដិនយោបាយនិងសង្គមដែលកំពុងតែបន្ដកើតមាននៅក្នុងតំបន់មជ្ឈឹមបូព៌ា អាហ្វ្រិកខាងជើងនិងប្រទេសមួយចំនួននៅតំបន់អឺរ៉ុបដែលបន្ដគំរាមកំហែងសន្ដិសុខក្នុងតំបន់និងពិភពលោក។ លោកបន្តថាបញ្ហាប្រឈមទាំងអស់នេះមិនអាចដោះស្រាយក្នុងកម្រិតថ្នាក់ជាតិនីមួយៗបានទេ គឺទាមទារឲ្យមានការយកចិត្តទុកដាក់ពីក្របខណ្ឌសភានិយាយភាសាបារាំង(ហ្វង់កូហ្វូនី)ផងដែរ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា