ត្រឡប់ក្រោយ

ពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសធ្វើបាតុកម្ម ពេលលោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ច

ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសធ្វើបាតុកម្ម នៅពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅសហ​រដ្ឋអាមេរិក ដែលគ្រោងធ្វើឡើង​នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។​តាមគម្រោងប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងជួបជាមួយមេដឹកនាំប្រទេសជាសមា​ជិកអាស៊ាននៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ។​លោក ទូច វិបុល ដែលអះអាងថាជាអ្នករៀបចំបាតុកម្ម បានឲ្យដឹងនៅថ្ងៃសុក្រនេះថាលោកកំពុងតែអំពាវនា​វឲ្យប្រជាពលរដ្ឋចូលរួមបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគ្រោងធ្វើឡើងនៅទីក្រុង​SunderlandsនៅRacho Mirageនៃ​រដ្ឋកាលីហ្វញ៉ា។ប្រភពវីអូឌី

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា