គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល) មានកិត្តិយសជម្រាបជូន អ្នកសារព័ត៌មាន វិទ្យុ ទូរទស្សន៍ តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងតំណាងអង្គទូត ឲ្យបានជ្រាបថា ខុមហ្រ្វែល នឹងរៀបចំ វេទិកាម្ចាស់ឆ្នោតស្តីពីការផ្តល់ពិន្ទុលើលទ្ធផលនៃការបំពេញ/អនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី០៥ នៃរដ្ឋសភា (ឆ្នាំទី២)។ វេទិកានេះ នឹងមានការពិភាក្សាលើលទ្ធផល នៃការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។
ថ្ងៃទី៣០ ខែមករា ២០១៦ វេលាម៉ោង០៨:០០ ព្រឹក នៅភោជនីយដ្ឋានទន្លេបាសាក់II
សូមអគុណ