ត្រឡប់ក្រោយ

អ្នកស្រាវជ្រាវព្រំដែនរបស់រដ្ឋាភិបាលថាបង្គោលព្រំដែនវៀតណាមភាគច្រើនបោះចូលដីកម្ពុជា

ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែនរបស់​ រដ្ឋាភិបាល នៅ​រាជ​បណ្ឌិត្យ​សភាកម្ពុជា អះអាងថា ខ្លួន​បាន​រកឃើញថា បង្គោល​ព្រំដែន​រវាង​កម្ពុជា​វៀតណាម​ដែល​បោះ​រួចភាគ​ច្រើន លោក​ថា បាន​បោះ​ចូ​លខាងដី​កម្ពុជា​ពី​៣​ទៅ​៥​ម៉ែត្រ​។​ប្រធាន​ក្រុម​ស្រាវជ្រាវលោក សុខ ទូច មានប្រសាសន៍ឲ្យដឹងកាលពី​ថ្ងៃ​សៅរិ៍​នេះថា ក្រុម​ការងារ​លោក បាន​ចុះ​ស្រាវជ្រាវ​រកឃើញ​បង្គោល​ព្រំដែន​រវាង​កម្ពុ​ជា​វៀតណាមដែល​បោះ​ហើយ​ មាន​ចំនួន​ជិត​១​ពាន់​បង្គោល ដែល​ភាគច្រើន​បង្គោល​ទាំងនោះ លោក​ថា​ភាគី​វៀតណាម​បោះ​ចូល​ទឹកដី​កម្ពុជា​ពី​៣​ទៅ​៥​ម៉ែត្រ​ពី​បង្គោល​ចាស់ សម័យ​អាណានិគម​បារាំង​៖”​យើង​ ឃើញ​បង្គោល​ធំ​សព្វថ្ងៃ​ហ្នឹង ធម្មតា តាម​អ្នកបច្ចេកទេស តាម​យើង​បាន​សួរ គេ​មិន​បោះ​ទៅ​លើ​បង្គោល​ចាស់ កាលណា​យើង​បោះ​លើ​បង្គោល​ចាស់​ទៅ​វា​បាត់ គេ​ហៅថា ធាតុ​ដើម បាត់​ធាតុ​ដើម​វា​នាំ​ឲ្យ​អ្នក​នយោបាយ ចេះតែ​ថា ចូល​ចេះ ចូល​ចុះ អញ្ចឹងទេ គម្លាត​កន្លែង​ខ្លះ​ទៅ​៣​ម៉ែត្រ កន្លែង​ខ្លះ​ទៅ​៥​ម៉ែត្រ បាទ​ភាគច្រើន​ចូលមក​កម្ពុជា​”​។​ប្រភព​វីអូឌី(VOD)

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា