ត្រឡប់ក្រោយ

គ.ជ.បទៅដកពិសោធន៍ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យានៅប្រទេសបង់ក្លាដេស

នៅ​ម៉ោង ៥​ព្រឹក កាលពីថ្ងៃ​២ ខែ​កុម្ភៈ លោកគួ​យ ប៊ុន​រឿន អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) និង​សហការី បាន​ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​បង់​ក្លា​ដេស ដើម្បី​ដក​បទពិសោធន៍ អំពី​ការគ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត និង​ការរៀបចំ​បញ្ជី​បោះឆ្នោត​បន្ថែមទៀត​។ ហើយ​នៅ​វេលា​ម៉ោង ៣​រសៀល​ថ្ងៃ​ដដែល​នេះ ក្រុមការងា​រគ​.​ជ​.​ប បាន​ទៅដល់​ប្រទេស​បង់​ក្លា​ដេស​​ប្រកបដោយ​សុវត្ថិភាព​។ នេះ​បើ​តាម​ការឲ្យដឹង​នៅលើ​ទំព័រ​ហ្វេស​ប៊ុក​លោកគួយ ប៊ុន​រឿន​៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា