ត្រឡប់ក្រោយ

អង្គការជនពិការកម្ពុជាមួយស្នើឲ្យ គជប បង្កលក្ខណៈងាយស្រួលដល់ជនពិការបានបោះឆ្នោត

អង្គការ ​មួយស្នើឲ្យ គជប បង្កលក្ខណៈងាយស្រួលដល់ជនពិការបានចូលរួមបោះឆ្នោត​ ដោយអះអាងថាដើម្បីបង្ហាញពីតម្លាភាពរវាងជនមិនពិការ​ក្នុង​ ការសម្រេចជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត។ក្នុង​វេទិកា ការងារសម្រាប់យុវជនពិការនៅថ្ងៃពុធនេះនាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា​លោក​ ងិន សៅ​រ័ត្ន  ថ្លែង​ថា ដើម្បី​បង្ហាញពីតម្លាភាពរវាងជនពិការនិង​ជនមិនពិការ គជប ថ្មីត្រូវ​គិត​គូរដាក់បញ្ចូលជនពិការពីរប្រភេទរួមមាន​ជនពិការ​ភ្នែក និងជនពិការជិះរទេះទៅ​ក្នុង​បញ្ជីបោះឆ្នោតដើម្បី​ឲ្យ​ពួកគេ​ងាយស្រួល​ ទៅចុះឈ្មោះនិង​បាន​ទៅ​បោះឆ្នោត​។ លោកបន្តថា៖ ជនពិការ​មាន៨ទៅ៩ប្រភេទមានលក្ខណៈច្រើនពិបាក​រៀប​ចំ list (បញ្ជី)។ អញ្ចឹងយើងសំណូមពរថាសុំឲ្យ គជប ធ្វើតែបញ្ជីពីរប្រភេទបានហើយប្រភេទី១ប្រភេទជនពិការ​ជិះរទេះ ប្រភេទទី២គឺប្រភេទជនពិការ​ភ្នែកទំាងសងខាង ដើម្បីធ្វើយ៉ាងម៉េច នៅពេល​ដែល​បងប្អូន​ជនពិការភ្នែកទំាងសងខាងដែលទៅចុះឈ្មោះគាត់អាច​ជួយសម្រប​ សម្រួលទៅវិញទេ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា