ត្រឡប់ក្រោយ

លោក ហ៊ុន សែន ថាគួរតែផ្តល់យុត្តិធម៌ដល់កម្ពុជារឿងសមុទ្រចិនខាងត្បូង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះបានថ្លែងថាគួរតែមានការសុំទោសនិងផ្តល់យុត្តិធម៌ដល់ប្រទេសកម្ពុជា ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថាពេល​កម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០​ ១២ មិនបាន​សម្រេចការចេញក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង(Code of Condct)។ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតដែលធ្វើឡើងនៅរាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងរំឭកថាកម្ពុជា​ប្រកាន់ជំហរនយោបាយការបរទេសអព្យាក្រឹត្យ ដោយមិនទៅរណបនឹងចិនឬអាមេរិកឬប្រទេសណា​នោះទេ។ លោកបន្តថាកន្លងទៅមានការចោទប្រកាន់កម្ពុជាថាមានភាពស្និទ្ធិស្នាលនឹងប្រទេស​ ចិន ដែលនាំមិនឲ្យសម្រេចបានក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា