តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម បង្ហាញឯកសារផ្លូវការពីចំណូលដែលរដ្ឋទទួលបានពីការបូមខ្សាច់របស់ក្រុមហ៊ុ នចំនួន២នៅខេត្តកោះកុងគឺក្រុមហ៊ុនInternational Rainbowនិងក្រុមហ៊ុនDirect Access។លិខិតមួយចុះថ្ងៃទី២៨ខែមករា ដាក់ទៅរដ្ឋមន្រ្តីតាមរយៈប្រធានរដ្ឋសភា លោក សុន ឆ័យ បានលើកឡើងថាលោកបានទទួលលិខិតបំភ្លឺរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្តីពីការបូមខ្សាច់នៅខេត្តកោះកុង តែលោកថាការបំភ្លឺនោះពុំបានបង្ហាញអំពីឯកសារ ជាផ្លូវការនោះទេនិងឯកសារចំណូលជាសរុបដែលរដ្ឋទទួលបានពីការបូមខ្សាច់ ។ លោកបានស្នើឲ្យក្រសួងផ្តល់ឯកសារផ្លូវការទាក់ទងនឹងការ សិក្សាជលសាស្រ្តបាតព្រែក ផលប៉ះពាល់សង្គមនិងបរិស្ថាន(EIA)។