ត្រឡប់ក្រោយ

លោកកឹម សុខា៖ ខ្ញុំខំប្រឹងប្រែងមិនឲ្យបក្សនិងជាតិបែកបាក់

ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជា​តិ លោក កឹម សុខា ប្តេជ្ញា​ថា លោក​ខិតខំ​ប្រឹងប្រែង​ដើម្បី​កុំឲ្យគណបក្ស​សង្គ្រោះ​ជាតិ ​បែកបាក់ និង​ធ្វើ​ឲ្យ​ជាតិ​មាន​សាមគ្គី​ផ្ទៃក្នុង​ដើម្បី​កុំឲ្យ​ធ្លាក់ចុះខ្សោយ​ហើយ ​ទៅ​ពឹងបរទេស​ឲ្យជួយ​។​នៅក្នុង​វេទិកា​ជួប​សកម្មជន​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិកាលពី​​ ព្រឹកថ្ងៃទី៦ នៅក្នុង​ខេត្ត​កណ្តាល ​លោក កឹម សុខា ថ្លែងថា សង្គ្រោះ​ជាតិ​មិន​ធ្វើ​អ្វី​ដែល​ក្បត់​នឹង​ពលរដ្ឋ ហើយ​ថ្នាក់ដឹកនាំ​បក្ស​ទាំង​២ ( លោក សម រង្ស៊ី និង លោក កឹម សុខា​)​ក៏​មិន​លក់​ឧត្តមគតិ​ដែរ​។ លោក​បន្តថា ទន្ទឹម​នឹង​ការពង្រឹង​ផ្ទៃក្នុង​របស់​គណបក្ស​ លោកក៏​ខិតខំ​ដើម្បី​កុំ​ឲ្យ​ជាតិ​បែកបាក់​ដែល​នាំ​ឲ្យ​ចុះ​ខ្សោយ​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា