ត្រឡប់ក្រោយ

រដ្ឋាភិបាលសម្រេចឈប់យកលុយផ្លូវ១២៣ នៅស្រុកបាទី ខេត្តតាកែវ

រដ្ឋាភិបាល​បាន​ប្រកាស​លុប​ចោល​ ការយកលុយ​ពីការធ្វើដំណើរ​លើ​​ផ្លូវ​លេខ​១២១ក(ផ្លូវ​១២៣បច្ចុប្បន្ន​)ដោយ​ តភ្ជាប់ពីផ្លូវជាតិលេខ​២​ ត្រង់ចំណុច​ពីផ្សារចំបក់​ដល់ភូមិ​ទំនប់​ ឃុំ​ត្នោត ស្រុក​បាទី ខេត្ត​តាកែវ។ក្នុងសេចក្តីសម្រេច​មួយ​ចុះថ្ងៃទី​៦ខែកុម្ភៈ រដ្ឋាភិបាលបានបញ្ជាក់ថាលុបចោល​​​ការវិនិយោគ​តាមប្រព័ន្ធ​សាង​សង់អាជីវកម្ម ផ្ទេរ ស្តីពីការជួសជុលផ្លូវលេខ​១២១ក ក្នុង​ខេត្ត​តាកែវ។​ សេចក្តីសម្រេច​បន្ត​ថា​ក្រុមហ៊ុន​ត្រូវ​បញ្ឈប់យក​កម្រៃ​ ចំពោះការធ្វើចរាចរណ៍នៅលើផ្លូវ​លេខ​១២១ក​ដែលមានប្រវែង៥គីឡូម៉ែត្រ​ ចាប់ពីយប់ម៉ោង​១២​ថ្ងៃទី​៧ខែកុម្ភៈ ឆ្នាំ​២០១៦។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា