ត្រឡប់ក្រោយ

លោក សម រង្ស៊ី ថាអន្តរជាតិនឹងជួយឲ្យលោកអាចចូលស្រុកបាន

ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក​ សម រង្ស៊ី​ ដែល​កំពុងនិរទេស​ខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន​ បាន​ថ្លែង​​​ថាដំណោះស្រាយនយោបាយ​លក្ខណៈអន្តរជាតិ​​ ជាការបើកផ្លូវមួយសម្រាប់លោក​អាចវិលត្រឡប់ចូលប្រទេសវិញ​ ដើម្បីចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះ​។​ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ខេត្តកណ្តាល តាមរយៈប្រព័ន្ធ​ស្កេប(​Skype) កាលពីថ្ងៃសៅរ៍ លោក សម រង្ស៊ី ដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិក​បានថ្លែងថា​លោក​បា​ន​ជួប​ ជាមួយអគ្គលេខាធិការរងអង្គការសហប្រជា​ជាតិទទួលបន្ទុកកិច្ចការនយោ​បាយ​​ ទីប្រឹក្សា​ជាន់ខ្ពស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក តំណាងរាស្រ្ត​និង​ព្រឹទ្ធសភាអាមេរិ​ក​និង​​អ្នកមួយចំនួន​ទៀត​ ដែលបានតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា​។ លោក​​បន្ត​ថាសហរដ្ឋអាមេរិក​កំពុង​តែ​រៀបចំជួយ​ដល់លទ្ធិ​ប្រជាធិបតេយ្យ​ ពិតប្រាកដមួយ​នៅកម្ពុជា​និង​ការ​​វិលត្រឡប់របស់លោក​ចូលមកប្រទេសកម្ពុជាវិញ​។ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា