ត្រឡប់ក្រោយ

លោក ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅអាមេរិក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ជួប​ជាមួយសំណេះសំណាល​ជាមួយ​​ប្រជា​ពលរដ្ឋខ្មែរ​ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក នៅពេល​​លោក​ទៅ​បំពេញទស្សនកិច្ចនៅពាក់កណ្តាល​ខែ​​កុម្ភៈខាងមុខ​នេះ។នៅក្នុងសេចក្តីប្រកាស​ព័ត៌មាន​ ចេញផ្សាយនៅថ្ងៃចន្ទនេះ​ ក្រសួងការបរទេសកម្ពុជា​បានបញ្ជាក់ថា​លោក​ ហ៊ុន សែន ទៅ​បំពេញទស្សនកិច្ចរយៈ​ពេល​ពីរថ្ងៃ គឺនៅថ្ងៃទី​១៥ដល់ថ្ងៃទី​១៦ខែកុម្ភៈ តាមការ​អញ្ជើញចូលរួម​របស់ប្រធានាធិបតីអាមេរិក​សម្រាប់ចូលរួម​កិច្ច​​ ប្រជុំកំពូល​ពិសេសអាស៊ាន​អាមេរិក ដែលនឹងធ្វើឡើង​នៅ​រដ្ឋកា​លីហ្វរញ៉ា។​ គណៈប្រតិភូអមនាយករដ្ឋមន្រ្តី​មាន​លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ លោក​ អូន​ ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ លោក លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ​ និង​សមាជិករដ្ឋាភិបាល​ដទៃទៀត។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា