ត្រឡប់ក្រោយ

បក្សប្រឆាំងជួបទូតអាមេរិកពិភាក្សាពីស្ថានភាពនយោបាយកម្ពុជានិងទំនាក់ទំនងប្រទេសទាំងពីរ

ប្រ​ធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅថ្ងៃចន្ទនេះ ជួប​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រ​ចាំ​កម្ពុជា លោក William​ Heidt ដោយបានពិភាក្សាលើ​ស្ថាន​ភាព​នយោបាយ​កម្ពុជាបច្ចុប្បន្ននិងទំនាក់ទំនងកម្ពុជា ​អាមរិក។​ក្រោយពី​ជំនួប​ជាមួយ​ប្រ​ធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិនៅ​វិមាន​រដ្ឋ​ សភា លោក William​ Heidt បាន​លើក​ឡើងថាលោក​បាន​ជជែក​ជាមួយ​លោក​ កឹម សុខា ពីទំនាក់​ទំនង​រវាងប្រ​ទេសទាំងពីរនិង​ពិភាក្សាពី​ស្ថាន​ភាព​នយោបាយ​ កម្ពុជាដែល​លោក​ចាត់​ទុក​ថា​មាន​ដំណើរការ​ប្រ​ព្រឹត្តទៅ​បាន​ដោយ​ល្អ។ លោក​លើក​ឡើង​ដូច្នេះដោយ​លោក​សំអាង​ថាគណបក្ស​ប្រ​ជា​ជន​កម្ពុជានិង​គណបក្ស​ សង្គ្រោះ​ជាតិបាន​ចុះ​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​របស់​ខ្លួន​នៅ​តាម​មូល​ដ្ឋាន ​បាន​ដូចគ្នា។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា