ត្រឡប់ក្រោយ

ពលរដ្ឋខ្មែរអាមេរិកកាំងប្រកាន់ជំហរធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន ទោះលោក សម រង្ស៊ី ព្រមាន

ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំងប្រកាសជាថ្មី​ថា​ខ្លួន​នឹង​ ធ្វើបាតុកម្មនៅពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅ​បំពេញទស្សនកិច្ចនៅសហ​រដ្ឋអាមេរិក ដែលគ្រោងធ្វើឡើង​នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ បើទោះ​ជា​លោក សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង​ព្រមានកុំឲ្យធ្វើបាតុកម្មក៏ដោយ។​តាមគម្រោងប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងជួបជាមួយមេដឹកនាំប្រទេសជាសមា​ជិកអាស៊ានក្នុងនោះមានលោក ហ៊ុន សែន ផងដែរ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ។​នៅក្នុងសេចក្តីថ្លែងការណ៍មួយ​ ចេញផ្សាយនៅថ្ងៃ​ចន្ទនេះ​ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម មានប្រសានស៍ថា​ថ្មីៗនេះ មេដឹកនាំគណបក្ស​នយោបាយ​នានា​បាន​ វាយប្រហារ​និង​ចោទប្រកាន់គ្នាទៅវិញទៅមក​ក្នុងន័យ​បង្កឧបសគ្គ​ឬរារាំង​និង​ បំបែក​ទំនុកចិត្ត​ពលរដ្ឋខ្មែរ​អាមេរិកាំង​កុំឲ្យ​ចូលរួមធ្វើបាតុកម្ម​ ប្រឆាំង​លោក ហ៊ុន សែន។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា