ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តីណែនាំឲ្យមានមន្ត្រីក្រោមឱវាទទទួលសំណូមពរពលរដ្ឋតាមហ្វេសប៊ុក

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទ បាន​ចេញសេចក្តីណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន​ឲ្យចាត់​តាំង​ក្រុម​ការងារតាម​ ដាន​របាយកា​រណ៍​ប្រ​ចាំថ្ងៃនិង​សំណូមពរ​របស់​ប្រ​ជាពល​រដ្ឋនៅ​លើ​ទំព័រ​ ហ្វេសប៊ុក​ ដោយ​លោក​ចាត់ទុក​ថា​នេះ​ដើម្បី​​ដោះ​ស្រាយ​បញ្ហាជូន​​ពល​រដ្ឋ​ទាន់ពេល​វេលា។ក្នុង​សេចក្តីណែនាំ​ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​សរសេរ​ថា​នៅ​ក្នុង​ទំព័រហ្វេសប៊ុក​របស់​លោក​សព្វ​ថ្ងៃ​នេះទទួល​ បាននូវពាក្យ​បណ្តឹងនិង​សំណូម​​ពរ​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​ទូទាំង​ប្រ​ទេស។ លោកឲ្យ​ដឹងទៀតថាជំនួយ​ការ​របស់​លោកនឹង​ផ្ញើ​សំណូម​ពរនិង​បណ្តឹងរបស់​ប្រ​ជា​ ពល​រដ្ឋ​នេះ​ទៅ​តាមហ្វេសប៊ុករបស់ក្រ​សួង​-ស្ថាប័ននិងរាជធានី-ខេត្តនីមួយៗដែល ​លោក​ទទួល​បាន​ពីប្រ​ជា​ពល​រដ្ឋ​ ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា