ត្រឡប់ក្រោយ

លោក សុខ ទូច ថាចំណាយលុយជិត២ម៉ឺនដុល្លារចុះស្រាវជ្រាវព្រំដែន

ប្រធាន​ក្រុមស្រាវជ្រាវកិច្ចការព្រំដែនកម្ពុជា-វៀតណាមនៅរាជបណ្ឌិត្យសភាកម្ពុជាអះអាងថាក្រុមស្រាវជ្រាវ ​​បាន​​ចំណាយ​​ថវិកា​ប្រមាណ​២ម៉ឺនដុល្លារ​ក្នុងការចុះស្រាវជ្រាវរយៈ​ពេល​ជាង ​៧ខែលើ​បញ្ហា​បង្គោលព្រំដែនរវាងកម្ពុជា/វៀតណាម។ក្នុងកម្មវិធីតុមូល​របស់វីអូឌីដែលផ្សាយផ្ទាល់កាលពីថ្ងៃចន្ទ ប្រធានក្រុមស្រាវជ្រាវ លោក សុខ ទូច បានបញ្ជាក់ថា​នៅរាជបណ្ឌិត​សភា​មានត្រៀមថវិកាបម្រុងទុក​ ៨០លានរៀល(២ម៉ឺនដុល្លារ)​សម្រាប់ការស្រាវជ្រាវ។ លោក​បន្ត​ថា​ដោយ​សារ​លោក​កាន់ផ្នែក​ទំនាក់ទំនងអន្តរជាតិ ដូច្នេះ​ការស្រាវជ្រាវ​មានតែធ្វើលើ​​បញ្ហាព្រំដែន។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា