ត្រឡប់ក្រោយ

លោកសម រង្ស៊ីនឹងមិនប៉ះពាល់ក្រុមយោធាពេលជាប់ឆ្នោត

លោក​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ បង្ហើប​ឱ្យ​ដឹង​ពីចេតនា​ក្នុង​ការ​មិន​ប៉ះពាល់​លើ​ផ្នែក​កងកម្លាំង​ប្រដាប់​ អាវុធ​ទេ​នៅ​ពេល​ដែល​ខ្លួន​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ពេល​ខាង​មុខ។​ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ជាង​៥០នាក់នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​លោក​សម រង្ស៊ី​បាន​បញ្ជាក់​ថា ​នេះ​ជា​គំរូ​មួយ​ដែល​មាន​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​ភូមា។​«យើង​មិន​ចាំបាច់​ថា​ឥឡូវ​ចង់​ទៅ​គ្រប់​គ្រង​កងកម្លាំង​ប្រដាប់​អាវុធ​ ទាំងអស់​ខ្លួន​ឯង​បើ​យើង​ចែក​ការ​គ្នា​ធ្វើ​ទៅ។ យើង​មិន​យល់​ទាស់​ទេ ​មិន​យល់​ទាស់​ឱ្យ​មាន​ការ​បែង​ចែក​ការងារ​គ្នា​តួនាទី​គ្នា​ដូច​នៅ​ប្រទេស​ ភូមា‍»។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា