ត្រឡប់ក្រោយ

គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិកំពុងយក“បាតុកម្ម”ធ្វើចំណាត់ខ្មាំងគំរាមគ្នា

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ព្រមាន​ថាប្រសិនបើ​គណបក្ស​ប្រឆាំង នៅ​ពីក្រោយ​បាតុករ​ប្រឆាំង​សម្តេច ហ៊ុន សែននៅ​អាមេរិក​នោះ នៅក្នុង​ប្រទេស​កម្ពុជា ក៏​នឹង​អាច​មាន​បាតុកម្ម​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ផងដែរ​។ជា​ការឆ្លើយតប​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិគ្មាន​គោល​ការរៀបចំ​បាតុកម្ម​នោះទេ​។អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន្ត បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ធ្វើ​បាតុក​កម្ម អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​សិទ្ធិ​ធ្វើបាតុកម្ម​តប​វិញ​ផងដែរ​។ លោក​សុខ ឥ​សាន្ត បាន​ព្រមាន​ថា ប្រសិនបើជា គណបក្សប្រឆាំង គាំទ្រ​នៅ​ពីក្រោយ​ខ្នង បាតុករ​ប្រឆាំង​សម្តេច ហ៊ុន សែន នៅ​អាមេរិក  នៅក្នុង​ប្រទេស​កម្ពុជា ក៏​នឹង​អាចមាន បាតុកម្ម​ប្រឆាំង​វិញ​ផង​ដែរ​។ លោក​សុខ ឥ​សាន្ត​បញ្ជាក់​ចំណុច​នេះ​ថា ព្រោះនេះ​ជា​សិទ្ធិ​បុគ្គល​!

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា