ត្រឡប់ក្រោយ

ព្រះមហាក្សត្រតែងតាំង ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៨រូប

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមន្ត្រី៨រូប ក្នុងនោះ៤រូបជាទីប្រឹក្សាគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត និង៤រូប​ទៀតជាទីប្រឹក្សាប្រធានគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលសុទ្ឋតែមានឋាន:ស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្នទាំងអស់។មន្ត្រីទាំង៨រូបដែលត្រូវបានតែងតាំងរូមមាន លោកកែវ ផល្លា លោកឆាយ សុផាន់ណា លោកហ៊ឺ រ៉ុង និងលោកសុកល: ទីប៉ោ ជាទីប្រឹក្សាគណ:កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត មានឋាន:ស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។ឯមន្ត្រី៤រូបទៀត មាន លោកសំ សាវុធ លោកវង្ស ចំរើន លោកកែ រិទ្ឋិ និងលោកចែម វុឌ្ឍិការ ជាទីប្រឹក្សា​ប្រធានគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត មានឋាន:ស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា