ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តីសរសើរអ្នកកាសែតជើងចាស់ពីការចងក្រងសៀវភៅជម្លោះព្រំដែនកម្ពុជា-វៀតណាម

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានផ្ញើលិខិត​មួយច្បាប់​ទៅកាន់​អ្នកកាសែតជើងចាស់ លោក ឆាយ សុផល ដោយ​បាន​កោតសរសើរ​រូបលោក​ក្នុងការ​ចងក្រងសៀវភៅ​ទាក់​ទង​​នឹង​ ជម្លោះព្រំដែនកម្ពុជានិង​វៀតណាម។នៅក្នុងលិខិតចុះថ្ងៃទី​៧ខែមករា ដែល​​លោក ឆាយ សុផល ផ្សព្វផ្សាយតាមហ្វេសប៊ុកកាលពីថ្ងៃពុធនេះ​ ​ លោក​នាយករដ្ឋមន្រ្តីបាន​សរសេរថា​លោក​បាន​ទទួល​សៀវភៅចំនួន​១០ក្បាល​ដែល​លោក​ ឆាយ សុផល បានផ្ញើមកឲ្យ​រូប​លោក​ដើម្បីលោក​អានស្វែងយល់។ សៀវភៅនោះ​មាន​ចំណងជើងថា​សត្រូវ​មិត្តិភក្តិឯង​ ផែនដី និង​ផែន​ទីកម្ពុជា​វៀតណាម(១៩៦២-២០១៥)។​លោក​ ហ៊ុន សែន មានប្រសាសន៍ថា៖ ឆ្លៀតឱកាស​នេះ ខ្ញុំសូមថ្លែងនូវ​ការកោតសរសើរដោយស្មោះចំពោះ​លោក​ដែលបានខិតខំ​ ស្រាវជ្រាវចងក្រងសៀវភៅ​ដ៏មានសារៈសំខាន់​នេះ​ឡើង​ទុក​ជា​ឯក​ សារសម្រាប់កូនចៅជំនាន់ក្រោយ​បានសិក្សាស្រាវជ្រាវ។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា