ត្រឡប់ក្រោយ

លោក ស ខេង និងលោក កឹម សុខា គ្រោងជួបគ្នាបន្តទៀតនៅចុងខែកុម្ភៈ

តំណាង​ក្រុម​ភាគ​តិច និង​ក្រុម​ភាគ​ច្រើន​នៃ​រដ្ឋសភា គ្រោង​នឹង​ជួប​គ្នា​នៅ​ចុង​ខែ​កុម្ភៈ ទៅ​តាម​ការ​ព្រមព្រៀង​ដែល​ថា នឹង​ជួប​គ្នា ១​ខែ​ម្ដង ដើម្បី​ពិភាក្សា​ពី​ការ​វិវឌ្ឍន៍​នយោបាយ ពិសេស​គណបក្ស​សង្គ្រោះ​ជាតិ ព្យាយាម​រក​ច្រក​ដោះស្រាយ​បញ្ហា​សកម្មជន​របស់​ខ្លួន​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នោះ។អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត លើក​ឡើង​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ប្រើប្រាស់​យន្តការ​វប្បធម៌​សន្ទនា​ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​នេះ មិន​ទាន់​អាច​ស្ដារ​ស្ថានការណ៍​នយោបាយ​បាន​ប្រសើរ​ឡើង​វិញ​នៅ​ឡើយ។មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១០ ធ្នូ ថា តំណាង​ក្រុម​ភាគ​តិច និង​ភាគ​ច្រើន ដឹក​នាំ​ដោយ លោក កឹម សុខា និង​លោក ស ខេង នឹង​ជួប​គ្នា​ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​ការងារ​របស់​គណបក្ស​ទាំង​ពីរ រួម​ទាំង​ដោះស្រាយ​បញ្ហា​នយោបាយ​ជា​កញ្ចប់។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា